
បាត់ដំបង ៖
ក្មេងស្រីម្នាក់ ដែលទើបតែមានអាយុ៩ឆ្នាំ ត្រូវបានបិសាចតណ្ហា
ដែលមានអាយុជិត៦០ឆ្នាំ ល្បួងយកទៅរួមភេទ បានសម្រេចប្រហែល ២០ដង
ទើបរឿងនេះត្រូវបានធ្លាយអាថ៌កំបាំង រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួន
យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីបងស្រីជីដូនមួយ
មានការសង្ស័យ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង ៨យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ គឺមានសេចក្តីរាយការណ៍មួយ ដោយសារតែមានករណីចាប់រំលោភទៅលើក្មេងស្រីបានកើតឡើង នៅនឹងផ្ទះជនល្មើសផ្ទាល់ ដែលស្ថិតក្នុង ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
របាយការណ៍បានបន្តថា ដោយសារតែរឿងនេះ ត្រូវបានបែកធ្លាយទើបសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដោយជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ ទិន តិប ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំ ខាងលើ ដែលបានធ្វើសកម្មភាពលួងលោមទៅលើក្មេងស្រីឈ្មោះ វ ប ម អាយុ ៩ឆ្នាំ។
ការលួងលោមនោះគឺ ជនសង្ស័យបានបបួលជនរងគ្រោះ ទៅមើលទូរទស្សន៍នៅផ្ទះរបស់ខ្លួន ហើយបបួលរួមភេទនៅទីនោះតែម្តង ប៉ុន្តែបើតាមការរៀបរាប់ពីជនសង្ស័យបាននិយាយថា ខ្លួនមិនបានរួមភេទឲ្យបានស៊ីជម្រៅនោះទេ ដោយសារតែនាងមានការឈឺចាប់ ដូច្នេះទើបខ្លួនបានធ្វើចូលតែចុងៗប៉ុណ្ណោះ ក៏សម្រេចតែម្តង។
ជុំវិញបញ្ហានេះគឺត្រូវបងជីដូនមួយរបស់ក្មេងស្រីរងគ្រោះមានការសង្ស័យក៏បានសួរនាំ ទើបក្មេងរងគ្រោះនិយាយប្រាប់ថាខ្លួននាង ត្រូវបានលោកតានោះ ហៅទៅដេកជាមួយ ប្រហែល២០ដង រួចមកហើយ ប៉ុន្តែខ្លួនមិនហ៊ាននិយាយប្រាប់អ្នកណាទេ ព្រោះខ្លាច ដោយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកបាណន់ បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តហើយ ក្នុងការបញ្ជូនបន្តទៅកាន់សាលាដំបូង៕
ប្រភព៖ kcamupdate.com