Translate

តើជីវិតសត្វលោកហេតុអីក៏ស្លាប់ Why the life of a pet is why

Wednesday, July 26, 2017

គន្លឹះ​មួយ​ចំនួន​គួរ​អនុវត្ត​ដើម្បី​ធ្វើ​ឱ្យ​សុខភាព

·   0

គន្លឹះ​មួយ​ចំនួន​គួរ​អនុវត្ត​ដើម្បី​ធ្វើ​ឱ្យ​សុខភាព

 

ដោយ ៖ យុំា កំលិញ  
ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៧:០០   (26-07-2017 07:00)
ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​សុខភាព​ទូទៅ នៅ​ពេល​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកមាន​បញ្ហា​មិន​ប្រក្រតី ដំណើរការ​នៃ​ការ​បំប្លែង​អាហារ​ទៅ​ជា​ថាមពល​នឹង​រង​ផល​ប៉ះពាល់ ធ្វើ​ឲ្យ​សរីរាង្គ​ផ្សេង​ទៀត​មិន​អាច​មានដំណើ​ការ​ប្រក្រតី​។

 នេះ​គឺជា​មូលហេតុ​ដ៏​សំខាន់​ក្នុង​ការ​មាន​ប្រព័ន្ធ​រំលាយ​អាហារ និង​ពោះវៀន​មាន​សុខភាព​ល្អ ។

សុខភាព​របស់​ប្រព័ន្ធ​រំលាយ​អាហារ​អាស្រ័យ​លើ​របប​អាហារ​របស់​អ្នក របៀប​រស់នៅ និង​ចំនួន​បាក់តេរី​ល្អ​ដែល​មាន​ក្នុង​ពោះវៀន ។

អ្នក​ចង់​មាន​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ សូម​ធ្វើ​តាម​គន្លឹះ​ទាំងនេះ​៖
គន្លឹះ​ទី ១ ៖

ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ អ្នក​ចាំបាច់​ត្រូវ​មានការ​លូតលាស់​របស់​បាក់តេរី​ល្អ​មួយ​ចំនួន​នៅ​ក្នុង​ពោះវៀន ។ វា​អាច​កើតឡើង​នៅ​ពេល​ដែល​អ្នក​ទទួលទាន​អាហារ​ប្រភេទ​ប្រ​បៃ​អូ​ទិ​ក​ឲ្យ​បាន​ច្រើន ។

គន្លឹះ​ទី ២ ៖

អាហារ​ប្រភេទ​ប្រូ​បៃ​អូ​ទិ​ក​ដូច​ជា​ទឹកដោះគោ​ជូរ Curd ជាដើម​អាច​ជួយ​បង្កើន​ការ​ផលិត​បាក់តេរី​ល្អ​ក្នុង​ពោះវៀន ដូច្នេះ​សូម​ប្រាកដ​ថា​អ្នក​ទទួលទាន​ពួក​វា​ឲ្យ​បាន​ទៀងទាត់ ។

គន្លឹះ​ទី ៣ ៖

ការ​ទទួលទាន​បន្លែ​សម្បូរ​ជាតិ​កាក​សរសៃ​ដូច​ជា​ពោត​បារាំង ការ៉ុត​...​ដែល​ជាតិ​កាក​សរសៃ​ទាំងនេះ​អាច​បញ្ចេញ​កាក​សំណល់ និង​ជាតិពុល​ពី​ក្រពះ​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល ។

គន្លឹះ​ទី ៤ ៖

អ្នក​គួរ​ទទួលទាន​ផ្លែ​ឈើ​យ៉ាង​ហោច​ណាស់​ចំនួន​២៥0​ក្រាម​ប្រចាំ​ថ្ងៃ ដោយសារ​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ និង​វីតាមីន C ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​មាន​សុខភាព​ល្អ ។

គន្លឹះ​ទី ៥ ៖

ចៀសវាង​ការ​ទទួលទាន​អាហារ​ដែល​គ្មាន​ជីវជាតិ​ជា​ប្រចាំ ដោយសារ​អាហារ​ទាំងនេះ​មាន​ផ្ទុក​គ្រឿងផ្សំ​មិនល្អ​ចំពោះ​សុខភាព​យ៉ាងច្រើន​ដែល​ពួក​វា​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក ។

គន្លឹះ​ទី ៦ ៖

សូម​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ការ​ទទួលទាន​ទឹក និង​សារធាតុ​រាវ​ឱ្យ​បាន​គ្រប់គ្រាន់ ។ ការ​ខ្វះ​ជាតិ​ទឹក​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ៕


>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE


Subscribe to this Blog via Email :