ស្វាមីបានដាក់ថ្នាំសន្លប់ចូលក្នុងស៊ុបដើម្បីឲ្យកូនស្រីបរិភោគ ប៉ងចាប់រំលោភ ពេលស្រាតខោចេញ ស្រាប់តែឃើញហេតុខុសធម្មតា
សារព័ត៌មានបរទេសបានរាយការណ៍ថា មានឪពុកម្ដាយពីរនាក់មានកូនប្រុស២នាក់
ម្នាក់អាយុ២ឆ្នាំនិងម្នាក់ទៀត៤ឆ្នាំ
អ្វីដែលសំខាន់គឺកូនស្រីវ័យ១៥ឆ្នាំដែលជាកូនអតីតរបស់ស្វាមី
ដែលមានទៅលំនៅជិតនោះដែរ។
នៅថ្ងៃមួយខណៈពេលដែលម្ដាយចេញទៅធ្វើការនៅខេត្តផ្សេង (ម្ដាយធ្វើការនៅតុលាការ)
ឪពុកចុងបានទៅនិយាយមួយកូនស្រីដែលជាកូន អតីតស្វាមីរបស់ភរិយា
សុំឲ្យទៅជួយមើលកូនគាត់ទាំង ២ នាក់បន្តិច
ដោយកុហកថាខ្លួនចេញទៅធ្វើជំនួញនៅខាងក្រៅផ្ទះ បន្តិចទៀតគាត់នឹងត្រឡប់មកវិញ។
មិននឹកស្មានថា ឪពុកចុងបានដាក់ថ្នាំសន្លប់ចូលទៅក្នុងស៊ុប
ដែលខ្លួនទិញមកឲ្យកូនស្រីញាំ
នៅពេលដែលកូនស្រីសន្លប់ឪពុកចុងបានលួចស្រាតខោដោយមានបំណងចង់រំលោភ
ប៉ុន្ដែពេលដែលស្រាតខោចេញក៏ឃើញកូនស្រីមានរដូវ
ធ្វើឲ្យស្វាមីមិនអាចល្មើសផ្លូវភេទបាន។
នៅពេលដែលកូនស្រីភ្ញាក់ឡើងឃើញខ្លួនឯងអត់ស្លៀកខោ
ដោយឃើញឪពុកចុងឈរនៅមុខក៏ភ្លាក់ផ្អើលយ៉ាងខ្លាំង ប្រញាប់ Line ប្រាប់ម្ដាយថា
“ឪពុកចុងស្រាតខោខ្ញុំ” ស្របពេលនោះដែរ
ថ្ងៃនេះម្ដាយធ្វើកិច្ចការងាររួចរាល់ល្មម
ហើយបានធ្វើដំណើរត្រឡប់មកផ្ទះវិញ។ពេលមកដល់ផ្ទះក៏ប្រញាប់យកកូនស្រីទៅត្រួតពិនិត្យរាងកាយ
ដោយលទ្ធផលពិនិត្យបានឃើញថា
នៅក្នុងទឹកនោមរបស់កូនស្រីមានលាយផ្សំជាតិថ្នាំសន្លប់ពិតមែន។
ពេលដឹងការពិតម្ដាយខឹងយ៉ាងខ្លាំងហើយបានដាក់ពាក្យប្ដឹង
ប៉ុន្ដែស្វាមីមិនព្រមទទួលយកការពិតឡើយហើយថែមទាំងនិយាយថាកូនស្រីជាអ្នកល្បូងគាត់ទៀតផង
ហើយថានាងជាអ្នកស្រាតខោដោយខ្លួនឯង ធ្វើឲ្យគាត់ខឹងកាត់តែខ្លាំងឡើងៗ
រកភស្តុតាងដើម្បីចាប់កំហុសស្វាមីឲ្យបាន
ទើបស្នើរឲ្យការិយាល័យអធិការកិច្ចត្រួតពិនិត្យរាងកាយ
ឲ្យបានល្អិតល្អន់ហើយបានរកឃើញថាសំឡីអនាម័យរបស់កូនស្រីក៏មាន DNA
របស់ឪពុកចុងផងដែរទើបធ្វើឲ្យតុលាការបន្ថែមទោសដាក់គុក ១០ ឆ្នាំ ៦ ខែ ។
“រឿងរ៉ាវគ្រានេះធ្វើឲ្យម៉ែមានអារម្មណ៍ថាខូចចិត្តខ្លាំងណាស់
បើសិនថ្ងៃនោះកូនស្រីមិនមានមករដូវ មិនចង់គិតឡើយថានឹងមានអ្វីកើតឡើង
ប៉ុន្ដែអ្វីដែលធ្វើឲ្យម៉ែកាន់តែឈឺចាប់ខ្លាំងនោះគឺ មិនមែនជនល្មើសមកពីណាទេ
តែគឺជាមនុស្សដែលម៉ែនាំមកដាក់ក្នុងជីវិត។ឲ្យម៉ែសុំទោសណាកូន
តទៅម៉ែមិនយកអ្នកណាក្រៅពីកូនៗរបស់ម៉ែ ម៉ែអាចចិញ្ចឹមកូនបាន
បើសិនជាមានឪពុកអាក្រក់បែបនេះ សុំកុំឲ្យជួបល្អជាង
មិនចង់ឲ្យរឿងរ៉ាវបែបនេះកើតមានក្នុងសង្គមឡើយ!”