Translate

តើជីវិតសត្វលោកហេតុអីក៏ស្លាប់ Why the life of a pet is why

Wednesday, July 26, 2017

Neymar លាង​ជម្រះ​អស់​នូវ​ការ​ចោទប្រកាន់​ពី​បទ​...

·   0

Neymar លាង​ជម្រះ​អស់​នូវ​ការ​ចោទប្រកាន់​ពី​បទ​...



ដោយ ៖ គង់ រិទ្ឋរីណា 
ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:១៩   (26-07-2017 16:19)
ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន goal បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar Jr បាន​ដោះស្រាយ​រឿង​ចោទប្រកាន់​ពី​បទ​មិន​បង់ពន្ធ​ប្រាក់​ចំណូល​បាន​រួចរាល់​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។

នេះ​បើ​តាម​ប្រសាសន៍​របស់​ឪពុក​លោក ។

កាលពី​ឆ្នាំ​មុន Neymar ត្រូវ​បាន​គេ​ផាកពិន័យ​ជា​ទឹកប្រាក់​សរុប​៦៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​តែ​មិន​បាន​បង់ពន្ធ​ប្រាក់​ចំណូល​គ្រប់​ចំនួន​នៅ​ចន្លោះ​ឆ្នាំ​២០១១ និង​២០១៤ ។

 តែ​ក្រោយ​ពី​បាន​ឡើង​តុលាការ​រួច​មក Neymar បាន​ដោះស្រាយ​បញ្ហា​ទាំងអស់​រួចរាល់ ហើយ​នា​ពេល​នេះ​ករណី​ចោទប្រកាន់​របស់​លោក​ត្រូវ​បាន​បិទ​ចោល​ជា​ផ្លូវការ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មិនមែន​ត្រឹមតែ Neymar នោះ​ទេ ដែល​មានការ​ចោទប្រកាន់​ពី​បទ​មិន​បង់ពន្ធ​ប្រាក់​ចំណូល ។

សូ​ម្បី​តែ Ronaldo ក៏​ទើបតែ​មាន​បញ្ហា​នេះ​ដែរ ហើយ​ប្រុង​នឹង​ចាក​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ទៀត​ផង ៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

Subscribe to this Blog via Email :