បើករថយន្តជែងគ្នាក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតបុករថយន្តធំស្លាប់១ របួសធ្ងន់១
ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកតូយ៉ូតា បុកជាមួយរថយន្តដឹកទំនិញធុនធំ បណ្តាលឱ្យអ្នកបើករបួសរងធ្ងន់
និងអ្នករួមដំណើរម្នាក់គាបជាប់នឹងរថយន្តរបួសធ្ងន់
តែត្រូវស្លាប់ខណៈពេលដែលនគរបាលជួយសង្គ្រោះដឹកទៅដល់មន្ទីរពេទ្យកាលពីវេលាម៉ោង០៦
និង៣០នាទីយប់ថ្ងៃទី២៩ ធ្នូ ២០១៤ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥
ខាងលិចស្រះដើមអំពិលចម្ងាយ១៥០ម៉ែត្រ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ដំបូងគេឃើញរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាកាមរី
ពាក់ស្លាកលេខបាត់ដំបង 2A-1040 បើកបរដោយឈ្មោះសា រ៉ុម ង៉ូវ អាយុ៤៩ឆ្នាំ
ស្ថិតនៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
ដោយមានអ្នករួមដំណើរឈ្មោះយ៉ន មោក អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិរការ
ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច
លុះមកដល់ចំណុចកើតហេតុ ខាងលិចស្រះដើមអំពិលចម្ងាយ១៥០ម៉ែត្រ
បានវ៉ារថយន្តធុនតូច១គ្រឿងទៀត រេចង្កូតបុកនឹងរថយន្តធុនធំម៉ាកហ្វុយហ្សូ
ពណ៌ស ខៀវ ពាក់ស្លាកលេខស្វាយរៀង3A-0531 ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា
ត្រូវចំថ្ពាល់ខាងផ្នែកខាងឆ្វេង ហើយអ្នកបើកបររថយន្តធុនធំមិនត្រូវស្គាល់ឈ្មោះ
បានគេចខ្លួនបាត់ ។
ប្រភពពី:កោះសន្តិភាព