Translate

តើជីវិតសត្វលោកហេតុអីក៏ស្លាប់ Why the life of a pet is why

Wednesday, July 26, 2017

Neymar លាង​ជម្រះ​អស់​នូវ​ការ​ចោទប្រកាន់​ពី​បទ​...

Neymar លាង​ជម្រះ​អស់​នូវ​ការ​ចោទប្រកាន់​ពី​បទ​...



ដោយ ៖ គង់ រិទ្ឋរីណា 
ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:១៩   (26-07-2017 16:19)
ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន goal បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar Jr បាន​ដោះស្រាយ​រឿង​ចោទប្រកាន់​ពី​បទ​មិន​បង់ពន្ធ​ប្រាក់​ចំណូល​បាន​រួចរាល់​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។

នេះ​បើ​តាម​ប្រសាសន៍​របស់​ឪពុក​លោក ។

កាលពី​ឆ្នាំ​មុន Neymar ត្រូវ​បាន​គេ​ផាកពិន័យ​ជា​ទឹកប្រាក់​សរុប​៦៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​តែ​មិន​បាន​បង់ពន្ធ​ប្រាក់​ចំណូល​គ្រប់​ចំនួន​នៅ​ចន្លោះ​ឆ្នាំ​២០១១ និង​២០១៤ ។

 តែ​ក្រោយ​ពី​បាន​ឡើង​តុលាការ​រួច​មក Neymar បាន​ដោះស្រាយ​បញ្ហា​ទាំងអស់​រួចរាល់ ហើយ​នា​ពេល​នេះ​ករណី​ចោទប្រកាន់​របស់​លោក​ត្រូវ​បាន​បិទ​ចោល​ជា​ផ្លូវការ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មិនមែន​ត្រឹមតែ Neymar នោះ​ទេ ដែល​មានការ​ចោទប្រកាន់​ពី​បទ​មិន​បង់ពន្ធ​ប្រាក់​ចំណូល ។

សូ​ម្បី​តែ Ronaldo ក៏​ទើបតែ​មាន​បញ្ហា​នេះ​ដែរ ហើយ​ប្រុង​នឹង​ចាក​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ទៀត​ផង ៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE
·   0

Mike Tyson ថា Conor McGregor នឹង​ត្រូវ​ស្លាប់​ក្រោម​កណ្តាប់ដៃ Floyd

Mike Tyson ថា Conor McGregor នឹង​ត្រូវ​ស្លាប់​ក្រោម​កណ្តាប់ដៃ Floyd

ដោយ ៖ គង់ រិទ្ឋរីណា

ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:១៤   (26-07-2017 16:14)

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ទម្ងន់​យក្ស​ល្បីឈ្មោះ​បោះ​សម្លេង Mike Tyson និយាយ​ថា Conor McGregor

នឹង​ត្រូវ​ស្លាប់​ក្រោម​កណ្តាប់ដៃ​របស់​គូប្រកួត​ខ្លួន Floyd Mayweather នៅ​ថ្ងៃ​ទី​២៦ ខែសីហា ខាង​មុខ​នេះ ។

មូលហេតុ​ដែល​លោក​ហ៊ាន​ថា ដូចនេះ គឺ​ដោយសារ​តែ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ប្រដាល់សេរី​ខុស​គ្នា​
ពី​ការ​ប្រកួត​ដាក់​ទ្រុង ។

 McGregor ធ្លាប់តែ​វាយ​ដាក់​ទ្រុង​តែ​ប៉ុណ្ណោះ ។

ម្យ៉ាងវិញទៀត គឺ Floyd មិនមែន​កីឡាករ​លំ​ៗ​ទេ ។

គេ​គឺជា​កីឡាករ​លំដាប់​ខ្ពស់ ដែល​វាយ​មិន​ដែល​ចាញ់ ហើយ​អាច​ផ្តួល Manny Pacquiao បាន​ទៀត ។

Mike Tyson ក៏​បាន​បន្ត​ថា បើសិនជា​ចង់​ឲ្យ McGregor ឈ្នះ លុះត្រាតែ​គេ​ប្រើប្រាស់​លក្ខខណ្ឌ​ដូច​នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ទ្រុង ព្រោះ​គេ​អាច​ចាប់​ឱប​បាន និង​វាយ​បាន​សេរី ។

 តើ​លទ្ធផល​ពិតប្រាកដ​នឹង​ទៅ​ជា​យ៉ាងណា0x017d7 ចម្លើយ​មាន​តែ​នៅ​ថ្ងៃ​ទី​២៦ សីហា
 ទេ​ទើប​អាច​រក​ឃើញ ៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE












·   0

កញ្ញា​សូរ អេ​ណា គ្រង​ឈុត​សិច​ស៊ី រួច​ភ័យ​ខ្លួន

កញ្ញា​សូរ អេ​ណា គ្រង​ឈុត​សិច​ស៊ី រួច​ភ័យ​ខ្លួន



ដោយ ៖ ខាត់ សាមឿន

ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២០:០០   (26-07-2017 20:00)

រាជធានី​ភ្នំពេញ ៖ អតីត​កញ្ញាឯក​ពិភពលោក (Miss Global Cambodian) ឆ្នាំ​២០១៦ សូរ្យ អេ​ណា បាន​គ្រង​ឈុត​ប៊ី​គី​នី​បង្ហាញ​គល់ភ្លៅ​សិច​ស៊ី​គាប់​ភ្នែក​បុរស ។

កញ្ញា​សូរ្យ អេ​ណា ធ្លាប់​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ជ្រើសរើស​ស្រី​ស្អាត​ឆ្នើម កម្រិត​ពិភពលោក​ប៉ុន្មាន​លើក​មក​ហើយ ។

បច្ចុប្បន្ន​តារា​ស្រី​រាង​ខ្ពស់ សម្រស់​បាន​រូប​នេះ​បង្កើត​ក្រុមហ៊ុន​បង្ហាញ​ម៉ូ​ដ​ផ្ទាល់ខ្លួន ដោយ​មាន​តារា​បង្ហាញ​ម៉ូ​ដ​ប្រុស​ស្រី​ជា​ច្រើន​រូប​រង់ចាំ​បំពេញ​តួនាទី​ជូន​ក្រុមហ៊ុន ។

 សូរ្យ អេ​ណា ក៏​ធ្លាប់​បំពេញ​តួនាទី​ជា​ពិធី​ការិនី​របស់​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨​ផង​ដែរ ។

កញ្ញា​សូរ្យ អេ​ណា និយាយ​ថា «​ពី​ដំបូង​មិនសូវ​ជា​បារម្ភ​ពេក​ទេ​រឿង​គ្រង​ឈុត​សិច​សុ​ី​ខើច​បញ្ចេញ​សាច់​ព្រោះ​យល់​ថា​សម​ល្មម ហើយ​ថត​ក្នុង​ទីតាំង​សមរម្យ​ត្រូវ​ឈុត​តាម​អាង​ហែល​ទឹក​ដែល​តម្រូវ​ឲ្យ​មាន​សម្លៀក​បំពាក់​បែប​នេះ​។

 ម៉េ្ល​ាះ​ហើយ​នាង​ខ្ញុំ​ភ័យ​តែ​ម្យ៉ាង​គឺ​សង្គម​ខ្មែរ​មិន​ទាន់​ទទួល​បាន​នូវ​ឈុត អីុ​ចឹ​ង​ៗ​ជា​ផ្លូវការ​នោះ​ទេ​អាច​នឹង​រិះគន់ ។

នាង​ខ្ញុំ​រំពឹង​ថា បងប្អូន​មហាជន​យោគយល់​ហើយ​មិន​តិះដៀល​ក្រៅពី​ពាក្យ​កែ​លម្អ​សមរម្យ​អាច​ទទួលយក​បាន​» ៕
>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE














·   0

Tuesday, July 25, 2017

​រថយន្ត​ដឹក​ឥដ្ឋ​បុក​បុរស​ម្នាក់​អូស​១០​ម៉ែត្រ​ស្លាប់​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ




រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង ខណៈ​ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បើក​បុក​ទាំង​កំរោល និង​អូស​ជាង​១០​ម៉ែត្រ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ធ្នូ ២០១៤ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣
 ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

 ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុន សំណាង អាយុ​៣២​ឆ្នាំ
 មាន​ទីលំនៅ​ភូមិ​ពោធិ៍​ដុះ ឃុំ​បាគោ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

 ចំណែកឯ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​សៅ ងួ​ន អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។


 ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ឥដ្ឋ ពណ៌​ស​មួយ​គ្រឿង
ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ជែង​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត

 ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CF-0454 មួយ​គ្រឿង
 បណ្តាល​ឱ្យ​កិន​និង​អូស​ជន​រង​គ្រោះ​ចម្ងាយ​១០​ម៉ែត្រ​ទើប​របូត​ចេញពី​កង់​រថយន្ត​វិញ
 និង​បាន​អូស​ម៉ូតូ​ទៅ​ចម្ងាយ​៥០​ម៉ែត្រ​ទៀត​ផង​ដែរ ។

ទោះបី​យ៉ាងណា ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ដែរ ។

ប្រភពពី:កោះសន្តិភាព




·   0

ចោរ​​៤​នាក់​​ចូល​លួចក្នុង​ផ្ទះគេ​កណ្តាល​ថ្ងៃ តែត្រូវម្ចាស់​ទាន់​​ចាប់​បាន​​២​នាក់ ២​នាក់​ទៀត​រត់រួច

 0
.

រាជធានីភ្នំពេញ ៖ ក្រុម​​ចោរ​​គាស់​ផ្ទះ​​​​៤​នាក់​​ប៉ុនប៉ង​​​ធ្វើ​​សកម្មភាព​គាស់​ផ្ទះ​​ប្រជា​ពល​រដ្ឋ​នៅ​ច្រ​ក​​ឌឿ​ង​ហែម​​ខាង​ក្រោយ​ស្នាក់​​ការ​នគរបាល​​ប៉ុស្តិ៍​​រដ្ឋបាល​​សង្កាត់​អូ​រប្ញ​ស្សី​២ ​​កាលពី​​វេលា​ម៉ោង៣ និង​​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ ២០១៤ តែ​ត្រូ​វ​បាន​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​​ចាប់​បាន​​២​នាក់ ចំណែក​​២​នាក់​ទៀត​រត់គេច​ខ្លួន​​បាត់ ។

 ប្រភព​បានឱ្យ​ដឹងថា ជន​សង្ស័យ​ដែលត្រូវចាប់ខ្លួន​បាន​ម្នាក់​ឈ្មោះ​ប្រាំង វ​ឌ្ឍ​នា​ អាយុ២៧​ឆ្នាំ
ជា​​កម្មករ​លី​សែង​ផ្លែ​ឈើ ស្នាក់​នៅផ្ទះ​​ជួល​ម្តុំ​ផ្សារ​នាគ​​មាស ក្នុងសង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួល​គោក
 ជន​រូប​នេះ​​ទើប​​ចេញពី​ពន្ធ​នាគារ​បាន​​៣​ខែ ប៉ុណ្ណោះ ​ពាក់ព័ន្ធពី​បទឆក់ ។

ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ហាច ចាន់ ​​អា​យុ​២៨​ឆ្នាំ ​​​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ។

តាម​សំដី​ជន​​រង​គ្រោះ​ឈ្មោះ​​គឹ​ម ប៊ុ​ន​ឡេ​ង ភេទ​​ប្រុស អាយុ​២៤​​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​​៣១១E1 Z ផ្លូវ​លេខ​២១៧ បាន
 រៀបរាប់​​​ឱ្យ​​ដឹង​ថា កាលពី​​វេលា​ម៉ោង​ខាងលើ​ ខ្លួន​ទើប​ចេញ​​ពី​រៀន
ក៏ដើរ​ឡើង​ទៅ​លើ​ផ្ទះ​ដូច​​សព្វដង ​ក៏ប្រទះ​ឃើញ​សោ​​ទ្វារ​បើក​ចំហរ ។

ពេល​នោះ​ខ្លួន​បាន​​ចូល​ទៅ​​ក្នុងផ្ទះ ស្រាប់តែ​ជួប​​ចោរ​២​នាក់​នៅ​ក្នុង​នោះ បម្រុង​​លួច​ទ្រព្យ សម្បត្តិ ។

 ឃើញ​ដូច្នោះ​ ខ្លួន​បាន​ស្រែក​​ចោរ​ៗ ស្រាប់តែ​ម្នាក់​​ស្ទុះ​រត់គេច​ខ្លួន​ចេញ​​ក្រៅ​ចុះ​ទៅ​​ក្រោម រីឯ​ម្នាក់​នៅ
ខាង​ក្នុង ​​ខ្លួនក៏​បាន​ទាញ​ទ្វារ​បិទ​ចាក់សោ​ទុក​​ម្តុំ ។

 ជន​រង​គ្រោះ​​បន្ត​ថា ពេល​ចាក់សោ​ទ្វា​រ ជន​ម្នាក់​ជាប់​នៅ​ក្នុងផ្ទះ​ ​ហើយ​ខ្លួន​ក៏​បាន​ចុះ​ក្រោម ​
ដើម្បី​តាម​ចាប់​ជន​ម្នាក់ទៀត តែ​ជន​នោះ​​ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​ប្រគល់​ឱ្យ​ទៅ​នគរបាល​​ប៉ុស្តិ៍​អូ​រឬ​ស្សី​២​រួច​ទៅ​​ហើយ ។


 ​ប្រភពពី:កោះសន្តិភាព


·   0

ត​ខ្សែភ្លើង​ឆក់​ត្រី ឆក់​ហើយ​ទុក​ចោល​មិន​ផ្តាច់​ភ្លើង​វិញ ក្មេង​ៗ​កាន់​លេង​ឆក់​ស្លាប់​ម្នាក់

 0



ខេត្ត​ព្រៃវែង ៖ កុមា​រាអាយុ​៣​ឆ្នាំ​ម្នាក់បាន​ស្លាប់​ពេល​ក្រុម​គ្រួសារ​ដឹក​ដល់​មន្ទីរពេទ្យ ដោយសារ​​ឆក់​ខ្សែ​ភ្លើង​ដែល​គេ​តយ​ក​ទៅ​ឆក់​ត្រី ហើយ​ភ្លេច​ដក​ឌុ​យ​ភ្លើង​ចេញ​វិញ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​២​រសៀល​
ថ្ងៃ​ទី​២៩ ​ធ្នូ ២០១៤ នៅ​ចំណុច​ក្បែរ​មាត់​ស្រះ​ខាងកើត​ផ្ទះ​របស់​គេ​ចំងាយ​៥០​ម៉ែត្រ​។

 កុមា​រារង​គ្រោះ​ខាងលើ​​មាន ឈ្មោះ ហុ​ន ភ​ក្រា អាយុ​៣​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឩ​ត្តម
ឃុំព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង ​។

​ប្រភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៨ ​ធ្នូ ឈ្មោះ លត ឌី
អាយុ​២៦​ឆ្នាំ​ ដែល​ជា​អ្នក​ជិតខាង​គ្នា​ជាមួយ​គ្រួសារ​កុមា​រារង​គ្រោះ បាន​ត​ខ្សែភ្លើង​ចេញពីផ្ទះ​ម្តាយក្មេក​របស់​គេ
 ដោយ​ពង្រាយ​ខ្សែ​ទំលាក់​នឹង​ដីអូស​ទៅ​កាន់​មាត់​ស្រះ​ខាងក្រោយ​ផ្ទះ ដើម្បីឆក់​ត្រី

ក្រោយ​ពី​ឆក់​ត្រី​រួច​ហើយ​បាន​ទុក​ឩ​បករ​ណ៍ឆក់​ត្រី​ និង​ខ្សែភ្លើង​ចោល ដោយ​មិន​បាន​ដក​ឌុ​យ​ភ្លើង និង​ប្រមូល​ខ្សែភ្លើង​ទុក​វិញ​នោះ​ទេ​។

រហូត​ដល់​ស្អែក​ឡើង​ម៉ោង​ជិត​២រសៀល មាន​ក្មេង​ៗ៤-៥​នាក់​បាន​ដើរទៅ​លេង​ក្បែ​រមាត់​ស្រះ​នោះ
 ហើយ​កុមា​រារង​គ្រោះ ហុ​ន ភ​ក្រា បាន​យកដៃ​ចាប់​កាន់​ខ្សែភ្លើង​នោះ​ក៏​បណ្តាល​ឱ្យ​ឆក់​គាំង​នៅ​មួយ​កន្លែង ភ្លាម
 នោះ​បងស្រី​កុមា​រា​រង​គ្រោះ​ឈ្មោះ តី អាយុ​៨​ឆ្នាំ ​បាន​លូកដៃ​ទៅ​ចាប់​ប្អូនប្រុស ក៏​ត្រូវ​ភ្លើង​ឆក់ទៀត

 ប៉ុន្តែ​កុមារី​ឈ្មោះ តី ដឹង​ថា​ភ្លើង​ឆក់​ក៏​គ្រវាស់ដៃ​ចេញពី​ប្អូនប្រុស​ភ្លាម ហើយរ​ត់ទៅ​ប្រាប់​ម្តាយ​ដែល​នៅ​ឯ​ផ្ទះ​ឱ្យ​រត់​មក​ជួយ​ភ្លាម
ធ្វើ​ឱ្យ​​មានការ​ផ្អើល​ឆោឡោ អ្នកខ្លះ​រត់ទៅ​ដក​ឌុ​យ​ផ្តាច់​ភ្លើង អ្នកខ្លះរ​ត់ទៅ​ជួយ​កុមា​រា​រង​គ្រោះនាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នកលឿង​​ ប៉ុន្តែ​ពេល​ទៅ​ដល់​​ គ្រូពេទ្យ​ថា ​កុមា​រារង​គ្រោះបាន​ស្លាប់​បាត់​ទៅ​ហើយ

ទើប​ឳ​ពុក​ម្តាយ​នាំ​យក​កូន​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​យំសោក​បោកខ្លួន​ទ្រហឹង​ពេញ​ផ្ទះ​៕

 ក្រោយ​ពី​ដឹង​ថា​កុមា​រ៉ា ហុ​ន ភ​ក្រា ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាម ឈ្មោះ លត ឌី ជា​អ្នក​ដែល​ត​ខ្សែភ្លើង​យក​ទៅ​ឆក់​ត្រី
ហើយ​ទុក​ខ្សែភ្លើង​ចោល​បណ្តាល​អោយ​ឆក់​ស្លាប់​កុមា​រ៉ា​រង​គ្រោះ​នោះ បានដឹង​ខ្លួន

 ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ពេល​សមត្ថកិច្ច​ទៅ​ដល់​បាន​ត្រឹម​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​កសាង​សំណុំរឿង
និង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ជន​បង្ក​តែ​ប៉ុណ្ណោះ​។


 អ្នកស្រុក​នៅ​ក្បែ​កន្លែង​កើតហេតុ​នោះ​បាន​នាំ​គ្នា​និយាយ​ថា ជន​បង្ក​ឈ្មោះ លត ឌី
នេះ​ត្រូវ​មានទោស​២​ជាន់​លើ​គ្នា ទី​១​គឺ​ទោ​សត​ខ្សែភ្លើង​ឆក់​ត្រី​ខុសច្បាប់
និង​ទី​២​គឺ​ទោស​ធ្វើ​អោយ​កុមា​រ៉ា​រង​គ្រោះ​ឆក់​ស្លាប់ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែ​ចាប់​យក​ទៅ​ផ្តន្ទាទោស​អោយ​បាន
 ហើយ មិន​ត្រូវ​អោយ​មានការ​សម្របសម្រួល​សង​ជា​សំណង រួច​ហើយ​ដោះ​លែង​វិញ​នោះ​ទេ​៕



 ប្រភពពី:កោះសន្តិភាព








·   0

បើករថយន្ត​ជែងគ្នា​ក្នុង​ស្ថាន​ភាព​ស្រវឹង ជ្រុល​ចង្កូត​បុក​រថយន្ត​ធំ​ស្លាប់​១ របួស​ធ្ងន់១​

 0



ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​​រថយន្ត​ម៉ាក​តូ​យ៉ូតា​ ​បុក​ជាមួយ​រថ​យន្ត​ដឹក​ទំនិញ​​ធុន​ធំ បណ្តាលឱ្យ​​អ្នក​បើក​របួសរង​​ធ្ងន់
 ​និង​​អ្នក​រួម​ដំណើរ​ម្នាក់​គាបជាប់​នឹង​រថយន្ត​របួសធ្ងន់​
តែ​​ត្រូវ​​ស្លាប់​ខណៈ​ពេល​ដែល​នគរបាល​​ជួយ​សង្គ្រោះ​ដឹក​ទៅ​​ដល់​​មន្ទីរ​ពេទ្យ​​​កាល​ពី​​​​វេលា​ម៉ោង០​៦
 ​
និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២៩​ ​ធ្នូ​ ២០១៤ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​​៥
ខាងលិច​ស្រះ​ដើម​អំពិល​​ចម្ងាយ​១៥០​ម៉ែត្រ ​ក្នុងភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា
ក្រុង​សិរី​​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។

 ​ប្រភព​បាន​ឱ្យ​ដឹង​ថា ​​​ដំបូង​​​​គេ​ឃើញ​​រថយន្ត​១​គ្រឿង​ ម៉ាក​តូ​យ៉ូ​តា​កាមរី​
ពាក់​ស្លាក​លេខ​​បាត់ដំបង 2A-​1040 បើកបរ​​ដោយ​​ឈ្មោះ​សា​ រ៉ុ​ម ង៉ូ​វ ​​អាយុ​៤៩​ឆ្នាំ
ស្ថិតនៅ​ភូមិ​បឹង​​បេង ឃុំ​បឹង​​បេង ស្រុក​​ម៉ា​ឡៃ ខេត្ត​បន្ទាយមា​ន​ជ័យ

ដោយ​​មាន​អ្នក​រួម​ដំណើរ​​ឈ្មោះយ៉​ន មោក ​អាយុ​​៤៣​​ឆ្នាំ ស្ថិតនៅ​​ភូមិ​រការ​
 ឃុំ​ប្ញ​ស្សី​​ក្រាំង ស្រុក​មោង​​ប្ញ​ស្សី ខេត្ត​បាត់​ដំបង ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច
 លុះមក​​​ដល់​ចំណុច​កើត​ហេតុ ខាងលិច​ស្រះ​ដើម​អំពិល​ចម្ងាយ​​១៥០​ម៉ែត្រ ​

បាន​វ៉ា​​រថយន្ត​ធុន​តូច​១​គ្រឿង​ទៀត ​រេចង្កូត​​បុក​នឹង​រថយន្ត​ធុន​ធំ​ម៉ាក​ហ្វុ​យ​ហ្សូ
ពណ៌​ស ខៀវ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A-0531 ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅបញ្ច្រាស​​គ្នា
​ ត្រូវ​ចំ​ថ្ពាល់​ខាង​ផ្នែក​ខាង​ឆ្វេង ហើយអ្នក​បើក​បរ​រថយន្ត​ធុនធំ​​មិន​ត្រូវ​​​ស្គាល់ឈ្មោះ​
 ​​បាន​គេចខ្លួន​បាត់​ ។


 ប្រភពពី:កោះសន្តិភាព







·   0